នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយលោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត និងក្រុមការងារ ព្រមទាំងលោកមេឃុំ ក្រុប្រឹក្សាឃុំ និងមេភូមិ បានអញ្ជើញនាំយកអំណោយចែកជូនដល់ សិស្សានុសិស្សមានជីវភាពខ្វះខាតក្នុងគ្រួសារ ដែលអញ្ជើញមកពីសាលាបឋមសិក្សានីពេជចំនួន៩៦នាក់។ នៅក្នុងឱកាសនោះ លោកជំទាវនិងក្រុមការងារបានឧបត្ថម្ភដល់សិស្សម្នាក់ៗទទួលបានកាតាប ១ (នៅក្នុងកាតាបមានសម្ភារសិក្សាដូចជាសៀវភៅ ប៊ិក ខ្មៅដៃ ខូល័រ និងថវិកាចំនួន១ម៉ឺនរៀល) ស្ថិតនៅសាលាឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។